ក្រោយទិញយក Twitter លោក Elon Musk លក់ហ៊ុននៅ Tesla អស់ជិត៤ពាន់លានដុល្លារ

[ទីផ្សារបរទេស] ការទិញយកបណ្ដាញសង្គម Twitter របស់លោក Elon Musk នាយកប្រតិបត្តិ Tesla បានក្លាយជាប្រធានបទដ៏ក្ដីមួយក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយ និងបន្តជះឥទ្ធិពលមកដល់ពេលបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ប៉ុន្តែមានរឿងគួរចាប់អារម្មណ៍មួយ ដែលស្ទើរតែគ្មានអ្នកខ្វាយខ្វល់ គឺការដែលលោក Elon Musk បានលក់ភាគហ៊ុនរបស់ខ្លួនមាននៅ Tesla អស់ចំនួន ៣,៩៥ពាន់លានដុល្លារ ក្រោយពីការទិញយក Twitter បានសម្រេចអស់រយៈពេលប៉ុន្មានថ្ងៃរួចមក។ ការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាលោក Elon Musk បានលក់ភាគហ៊ុន ១៩,៥លានហ៊ុន នៅចន្លោះថ្ងៃទី៤ និងទី៨ ខែតុលា ប៉ុន្តែគោលបំណងនៃការលក់នេះមិនត្រូវបានបង្ហាញឡើយ។ តាមការទូទាត់របស់ Reuters លោក Elon Musk នៅមានសាច់ប្រាក់ប្រមាណ ២០ពាន់លានដុល្លារ ក្រោយការលក់ភាគហ៊ុននៅ Tesla រួមបញ្ចូលទាំងការលក់ភាគហ៊ុនកាលពីឆ្នាំមុន៕